Bayer Leverkusen ឈ្នះ German Cup ជាពានទី២សម្រាប់រដូវកាលនេះ!

ម្ចាស់ជើងឯក Bundesliga របស់អាល្លឺម៉ង់ Bayer Leverkusen កាលពីថ្ងៃសៅរ៍បានឈ្នះពានរង្វាន់ DFB Pokal (German Cup) ឆ្នាំ 2024 ដើម្បីយកពីរដងក្នុងរដូវកាលបាល់ទាត់ 2023-24 ។

Leverkusen របស់ លោក Xabi Alonso បានយកឈ្នះ ក្រុម Kaiserslautern 1 – 0 នៅវគ្គផ្តាច់ព្រ័ត្រនៅ Olympiastadion របស់ Berlin ខណៈដែលខ្សែបម្រើសញ្ជាតិស្វីស Granit Xhaka រកបានគ្រាប់បាល់ដំបូង។

Leverkusen ដែលបានឈ្នះជើងឯក Bundesliga របស់អាឡឺម៉ង់ឆ្នាំ 2024 រួចហើយនោះ បានបញ្ចប់ការប្រកួតក្នុងស្រុកដែលមិនធ្លាប់ចាញ់។

គួរជម្រាបថា នេះជា​ពាន German Cup លើក​ដំបូង​របស់ Leverkusen ចាប់​តាំង​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​បម្រុង Hertha Berlin ក្នុង​ឆ្នាំ 1993៕

Leave a Reply

Your email address will not be published. Required fields are marked *