ប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានព្រមានថា ខ្លួននឹងចាត់វិធានការលើ កូរ៉េខាងត្បូង ដោយថា កូរ៉េខាងត្បូង បានរំលោភព្រំដែនសមុទ្រខាងលិច។
ការព្រមានថ្មីនេះ បានធ្វើឡើងមួយថ្ងៃមុនពេលមេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងសេអ៊ូល សម្រាប់ការសន្ទនាត្រីភាគី នេះបើតាមសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍។
ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំយោធាកំពូលរបស់ប្រទេសកូរ៉េខាងជើង ។
បានដឹកនាំកងទ័ពរបស់ខ្លួន កាលពីថ្ងៃសុក្រ ឱ្យចាត់វិធានការវាយលុកប្រឆាំងនឹងការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន ។
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិ Kim Kang-il ។
លោក Kim ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានថា “យើងព្រមានជាផ្លូវការថា យើងមិនអាចទ្រាំទ្រនឹងការបន្តការរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់យើងបានទេ ។
ហើយថាយើងអាចប្រើប្រាស់ថាមពលការពារខ្លួនរបស់យើងនៅលើ ឬនៅក្រោមទឹកនៅពេលណាមួយ” ។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅតាមខ្សែបន្ទាត់ព្រំដែនខាងជើងនៃសមុទ្រលឿង (NLL) ដែលបម្រើជាព្រំដែនសមុទ្រជាក់ស្តែង។
កូរ៉េខាងជើង មិនដែលទទួលស្គាល់ NLL ហើយទាមទារឱ្យត្រូវបានគូរឡើងវិញនៅភាគខាងត្បូង។
ទឹកនៅជិត NLL គឺជាចំណុចប្រទាក់ក្រឡាគ្នារវាងកូរ៉េទាំងពីរ ដោយមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមចំនួនបីបានកើតឡើងនៅក្នុងឆ្នាំ 1999, 2002 និង 2009 ។
គួររំលឹកថា នៅខែមីនា ឆ្នាំ2010 ទីក្រុងព្យុងយ៉ាង បានបំផ្ទុះនាវាចម្បាំងកូរ៉េខាងត្បូង នៅជិតព្រំដែនសមុទ្រ ដោយបានសម្លាប់នាវិកចំនួន 46 នាក់។
នៅក្នុងខែវិច្ឆិកាឆ្នាំនោះ កូរ៉េខាងជើងបានទម្លាក់គ្រាប់បែក លើកោះ Yeonpyeong ដែលជាកោះជាប់ព្រំដែនកូរ៉េខាងត្បូង ដោយបានសម្លាប់ជនស៊ីវិល២នាក់ និងទាហានម៉ារីន២នាក់៕