ក្រុមហាម៉ាស់និយាយថា ខ្លួនបានបាញ់រ៉ុក្កែតនៅ Tel Aviv បណ្ដាលឱ្យស៊ីរ៉ែន បន្លឺសំឡេង នៅក្នុងទីក្រុងអ៊ីស្រាអែល ជាលើកដំបូងក្នុងរយៈពេលជាច្រើន ខែមកនេះ។
រីឯយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា គ្រាប់រ៉ុក្កែតចំនួនប្រាំបី ត្រូវបានបាញ់ចេញពីតំបន់ Rafah ភាគខាងត្បូងហ្គាហ្សា។
ជាកន្លែងដែលកងកម្លាំងរបស់ខ្លួនបានបន្តការវាយលុកលើដី ទោះបីជាមានបញ្ជាពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យបញ្ឈប់ប្រតិបត្តិការនៅទីនោះក៏ដោយ។
យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល បានស្ទាក់ចាប់ពួកគេមួយចំនួន។
ខណៈដែល Rafah មានទីតាំងនៅប្រហែល 100km (62 ម៉ាយ) ភាគខាងត្បូងនៃ Tel Aviv។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស៊ីរ៉ែនបានបន្លឺសំឡេង នៅក្នុងតំបន់ប្រហែល 30 នៅទូទាំងភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv ហើយមានសេចក្តីរាយការណ៍ពីការរងរបួសស្រាលជាច្រើនដោយសារការវាយប្រហារនេះ។
កងពលតូច Qassam របស់កងទ័ពហាម៉ាស បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃអាទិត្យថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់បង្ហោះក្នុងការឆ្លើយតប ទៅនឹង “ការសម្លាប់រង្គាល Zionist ប្រឆាំងនឹងជនស៊ីវិល៕