លោក ជឿន ចក់ ចេញលិខិតសូមទោសប្រធានសមាគមឧកញ៉ាកម្ពុជា ក្រោយនិយាយប៉ះពាល់គោរមងារឧកញ៉ា!

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការអត្ថាធិប្បាយ រិៈគន់ទៅលើបុគ្គលមួយចំនួន ដែលមានងារជាឧកញ៉ា។ ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និងទង្វើផ្ទុយច្បាប់ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ។

នៅថ្ងៃទី២៥.០៥.២០២៤ លោក ជឿន ចក់ (ហៅជីងចក់)ភេទប្រុស សញ្ជាតិខ្មែរ ឆ្នាំកំណើត១៩៨៨ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ លេខ 150576733 មានទីលំនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

បានចេញលិខិត សូមទោសជាសាធារណៈ ដោយគោរពជូនលោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា។
នៅក្នុងលិខិតនោះលោក ជឿន ចក់ បានលើកឡើងថា«កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២៤ ដែលមានគណនីឈ្មោះ ដឹង ចក់ TV (ទំព័រហ្វេសប៊ុក) បានធ្វើការផ្សាយផ្ទាល់នូវវីដេអូខ្លីមានរយៈពេល ៣នាទី និង ២២វិនាទីលើ (ទំព័រហ្វេសប៊ុក) ដោយមានខ្ញុំបាទ ឈ្មោះ ជឿន ចក់ ហៅថា ជើង ចក់ ជាអ្នកអត្ថាធិប្បាយ, វិភាគ និង រិះគន់ យ៉ាងខ្លាំងទៅលើបុគ្គលមួយចំនួនដែល មានងារជាឧកញ៉ា ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និង ទង្វើផ្ទុយច្បាប់ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ ដោយ ក្នុងការបកស្រាយរបស់ខ្ញុំបាទគ្រានោះ មានពាក្យពេចន៍ខ្លះពិតជាបានបង្កើតឲ្យមានកំហុសដោយអចេតនា ដែលនាំ ឲ្យប៉ះពាល់ជារួមដល់កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ សមាគមឧកញ៉ាកម្ពុជា មែន ព្រោះថា ខ្ញុំបាទមិនមានការ យល់ដឹងច្បាស់លាស់ទៅនឹងពាក្យថាគោរមងារឧកញ៉ា ដែលជាគោរមងារកិត្តិយសផ្តល់ដោយព្រះមហាក្សត្រ ទ្រង់ព្រះ រាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ក្នុងការ ចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ហើយងារជាឧកញ៉ាពុំមានឥទ្ធិពលអាចយកទៅប្រើប្រាស់សម្រាប់រកស៊ីបោក ប្រាស់ប្រជាពលរដ្ឋបានទេ ។

ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក ដែលបានបង្កើតនូវកំហុសអចេតនាមួយនេះឡើង នៅ ក្នុងពេលវេលានេះផងដែរខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារ ណៈ និងជាពិសេស ដល់ លោកអ្នកឧកញ៉ាប្រធាន ចំពោះកំហុសដោយអចេតនារបស់ខ្ញុំបាទ។ ខ្ញុំបាទសូម សន្យាថានឹងឈប់ឲ្យមានការផ្សព្វផ្សាយ ឬ និយាយប៉ះពាល់ដល់កិត្តិយស ឬ បរិហាកេរ្តិ៍ នៃគោរមងារឧកញ៉ា តទៅ ទៀតហើយ ចាប់ពីពេលនេះតទៅ ព្រមទាំងខ្ញុំបាទសូមធ្វើការលុបនូវឃ្លីបវីដេអូខ្លីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣-៣-២០២៤ នៅលើ (ទំព័រហ្វេសប៊ុក ជើង ចក់ TV) ចោលឲ្យអស់ រួមទាំងដំណរភ្ជាប់ទៀតផងដែរ ។

ខ្ញុំបាទសង្ឃឹមថា លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ពិតជាមានក្តីមេត្តា ផ្តល់ភាពសណ្តោសអភ័យ និង ព្រមទាំងយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ សូម លោកអ្នកឧកញ៉ាប្រធាន ទទួលនូវកាគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕

Leave a Reply

Your email address will not be published. Required fields are marked *