Update៖ លោក ហ្សេលេនស្គី ស្នើឱ្យលោក បៃដិន ចូលរួមកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារ បានជំរុញឱ្យលោក Joe Biden ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពខែមិថុនា នៅប្រទេសស្វីស។
ខណៈដែលលោកបាន ចោទប្រកាន់លោក Vladimir Putin របស់រុស្ស៊ីថា បានព្យាយាមបង្អាក់ការជួបជុំនេះ។

ការអំពាវនាវរបស់ លោក Zelensky បានកើតឡើង បន្ទាប់ពីលោកទទួលបានការប្តេជ្ញាចិត្តពីប្រទេសបែលហ្ស៊ិក ។
ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ចំនួន ៣០គ្រឿងនៅត្រឹមឆ្នាំ ២០២៨ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ដើម្បីប្រមូលផ្តុំការគាំទ្ររបស់លោកខាងលិច។

អ៊ុយក្រែន កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យប្រទេសជាច្រើនចូលរួមសន្និសីទសន្តិភាពនៅខែក្រោយ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ផែនការរបស់ខ្លួន ក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះអាចនឹងបាត់បង់ឥទ្ធិពលរបស់វា ប្រសិនបើប្រធានាធិបតី Biden ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន មិនចូលរួម ។
ខណៈដែលលោកកំពុងមមាញឹកជាមួយយុទ្ធនាការប្រឆាំងនឹង លោក Donald Trump ហើយមិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន។

លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ថា ប្រសិនបើលោក Biden មិនមក វានឹងដូចជាផ្តល់ឱ្យនូវការសាទរដ៏រីករាយដល់ លោក ពូទីន។

លោកបានអះអាងថា លោក ពូទីន «ភ័យខ្លាចយ៉ាងខ្លាំង» ចំពោះកិច្ចប្រជុំកំពូលសន្តិភាព ហើយកំពុងព្យាយាមបំផ្លាញព្រឹត្តិការណ៍នេះ ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា។

ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានច្រានចោលកិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើដោយគ្មានរុស្ស៊ីនេះ ដោយពណ៌នាថា «វាគួរឱ្យអស់សំណើច»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «តាមទស្សនៈរបស់យើង សន្និសិទនេះគឺអស់សង្ឃឹមទាំងស្រុង សម្រាប់ការស្វែងរកដំណោះស្រាយណាមួយចំពោះជម្លោះនៅអ៊ុយក្រែន»៕

Leave a Reply

Your email address will not be published. Required fields are marked *