ធ្លាក់យន្តហោះចម្បាំងអាមេរិក F-35B មួយគ្រឿង បណ្ដាលឱ្យអ្នកបើករបួសធ្ងន់!

អ្នកបើកយន្តហោះ ជនជាតិអាមេរិកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈរូបគាត់ លោតចេញពីយន្តហោះ F-35B មុនពេលធ្លាក់នៅជិតអាកាសយានដ្ឋាន Albuquerque។

យោងតាមមន្ត្រីអាកាសយានដ្ឋាន និង Albuquerque Fire Rescue បានឱ្យដឹងថា អ្នកបើកបរបានដឹងខ្លួន នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ New Mexico Hospital ។

យន្តហោះនេះ គឺជាគំរូអភិវឌ្ឍន៍នៃ F-35B Lightning II ដែលត្រូវបានចែកចាយ ដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Lockheed Martin ។

ក្រុមហ៊ុន Lockheed Martin បាននិយាយថា “យន្តហោះ F-35B ដែលកំពុងធ្វើដំណើរពី Fort Worth រដ្ឋតិចសាស់ ទៅកាន់មូលដ្ឋានទ័ពអាកាស Edwards រដ្ឋកាលីហ្វ័រញ៉ា បានធ្លាក់បន្ទាប់ពីឈប់ចាក់ប្រេងនៅមូលដ្ឋានទ័ពអាកាស Kirtland រដ្ឋ New Mexico ។

អ្នកបើកយន្តហោះ ត្រូវបានលោតចេញដោយសុវត្ថិភាព សុវត្ថិភាពគឺជាអាទិភាពរបស់យើង ហើយយើងនឹងអនុវត្តតាមពិធីការស៊ើបអង្កេតសមស្របមួយ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីមូលដ្ឋានទ័ពអាកាស Kirtland ស្ថានភាពរបស់អ្នកបើកយន្តហោះមានប្រសើរហើយ។

ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍លម្អិត ជុំវិញឧបទ្ទវហេតុនៃការធ្លាក់យន្តហោះចម្បាំងអាមេរិក ដែលមានតម្លៃ 135លានដុល្លារនេះ នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *