សង្ខេបអំពីការសិក្សា គម្រោងផ្លូវនាវាចរព្រែកជីក”ហ្វូនណន-តេជោ”

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យនិងជា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា៖ កម្ពុជាបានសិក្សាល្អិតល្អន់ ទៅលើសមិទ្ធិលទ្ធភាពគម្រោងនេះ ។
ដោយបានបែងចែកជា២ដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប២៦ខែរួមមាន៖ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល១៤ខែ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។
ដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ អនុវត្តដោយក្រុមហ៊ុន CCCC Water Transport Consultant Co. Ltd និងក្រុមហ៊ុន CRBC ហើយគ្រប់គ្រង និងដឹកនាំដោយក្រសួងសាធារណការ និង ដឹកជញ្ជូន និងសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។
ការសិក្សាសមិទិ្ធលទ្ធភាពលម្អិតនេះបានបញ្ចប់ទាំងស្រុង ក្នុងកំឡុងខែមេសា ឆ្នាំ២០២៣។

លោក ផន រឹម បន្តថា ចំពោះដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលទទួលបានលទ្ធផលសិក្សាបឋមរួចរាល់ហើយ។
ការដោះស្រាយផលប៉ះពាល់ត្រូវធ្វើឡើងដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរនៅនឹងកន្លែង។

ការដោះស្រាយផលប៉ះពាល់នឹងត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល។សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ៖ ជ្ព្រែកកជីកហ្វូនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ្រែកជីកហ្វូនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជាផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រែកជីកនេះ ទៅថ្ងៃអនាគត នឹងក្លាយទៅជាព្រែកជីកប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរយើង ដូចដែលដូនតាយើងបានកសាងអង្គរវត្តសម្រាប់យើងនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបញ្ចេញសារគាំទ្រចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ នេះ ដែលបានក្លាយទៅជាចលនាជាតិនិយមដ៏ធំមួយសម្រាប់ប្រទេសជាតិយើង៕

Leave a Reply

Your email address will not be published. Required fields are marked *