រថយន្តRANGE ROVER បើកតាមផ្លូវស្រាប់តែ ឆ្លងប្រព័ន្ធភ្លើងឆេះអស់!

(កណ្តាល)៖ បុរសជនជាតិចិនបានបើករថយន្តទំនើបម៉ាក RANGE ROVER តាមផ្លូវស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះអស់បង្កឱ្យមានការផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវ៦០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុងទី៣ត្រង់ខាងកើត គល់ស្ពានអាកាស ក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវភ្លើងឆាបឆេះម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AR-0007 បេីកបរដោយឈ្មោះJIANGXI ជាជនជាតិចិន ភេទប្រុស អាយុ៤៥ឆ្នាំ ទទួលរងខូចខាតឆេះអស់កំណាត់មុខ ។

ប្រភពព័ត៌ដដែលបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ កំពុងបើកបរដោយបុរសជនជាតិចិនរូបនោះ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងក៏ឆាបឆេះខ្មួលខ្មាញ់ ។
បង្កឱ្យភ្ញាក់ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើង ។
ទើបភ្លើងរលត់វិញ ក្រោយមកបានម្ចាស់រថយន្តស្ទូច យកទៅជួសជុល ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *