Update៖ ចិននិយាយថា ខ្លួនពិបាកចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន បើគ្មានរុស្ស៊ី!

រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បាននិយាយថា វានឹងជារឿងលំបាកមួយ ។
ដើម្បីឱ្យខ្លួនចូលរួមសន្នីសីទស្តីពីសង្រ្គាម​នៅអ៊ុយក្រែន ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នាខែក្រោយនេះ ប្រសិនបើរុស្ស៊ី មិនមានវត្តមាន។

អ៊ុយក្រែន កំពុងព្យាយាមអំពាវនាវ ឱ្យមានការចូលរួមផុសផុល ក្នុងកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលគ្រោងធ្វើឡើង នាខែមិថុនាខាងមុខ។
ខណៈទីក្រុងកៀវសង្ឃឹមថា នឹងអាចទទួលបានការគាំទ្រទូលំទូលាយពីអន្តរជាតិ ។
សម្រាប់ចក្ខុវិស័យរបស់ខ្លួនជុំវិញលក្ខខណ្ឌ ដែលចាំបាច់ដើម្បីឆ្ពោះទៅរកទីបញ្ចប់ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៊ី។

ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យ​ចិនចូលរួម ទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ ។
បាននៅតែនិយាយថា កិច្ចប្រជុំសន្តិភាពណាមួយក៏ដោយ នឹងចាំបាច់ត្រូវមានការចូលរួមពីរុស្ស៊ី។
រុស្ស៊ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួម សន្និសីទនៅប្រទេសស្វីស នោះទេ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងដូច្នេះថា ទីក្រុងប៉េកាំងជឿជាក់ថា សន្និសីទនេះគួរតែ​មានការទទួលស្គាល់ ពីរុស្ស៊ី និងអ៊ុយក្រែន ។
ហើយមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់ រួមជាមួយការពិភាក្សាដោយយុត្តិធម៌ ទៅលើ​ផែនការសន្តិភាពនានា។
បើពុំដូច្នោះទេ វានឹងពិបាកឱ្យសន្និសីទនេះ អាចដើរតួនាទីរឹងមាំជាក់លាក់មួយ ក្នុងកិច្ចប្រឹងប្រែងស្តារសន្តិភាព។

សម្រាប់ការរៀបចំនៃសន្និសីទសន្តិភាពនេះ គឺមិនទាន់សមស្របតាមការទាមទាររបស់ចិន ក៏ដូចជាការរំពឹងទុក របស់សហគមន៍អន្តរជាតិនៅឡើយ ដូច្នេះហើយ វាពិបាកសម្រាប់ឱ្យចិនចូលរួម។ ទីក្រុងមូស្គូក៏បានរិះគន់ផងដែរ ចំពោះគម្រោងរៀបចំកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលមិនមានវត្តមានខ្លួន។

គួរបញ្ជាក់ថា អំឡុងជំនួបជាមួយប្រមុខការពារជាតិអាមេរិក នៅឯប្រទេសសិង្ហបុរីនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរបស់ខ្លួនថា ទីក្រុងប៉េកាំងនៅតែប្រកាន់ខ្ជាប់នូវ ។
គោលជំហរសត្យានុម័តដោយមិនលម្អៀងទៅខាងណាឡើយ ជុំវិញវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ហើយមិនបានផ្តល់អាវុធឱ្យទៅភាគីណាមួយ នៃជម្លោះនេះនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *