(ព្រៃវែង)៖ នៅព្រឹកទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និង លោកស្រី សំ ចន្ថា រួមនឹងលោក ជឹម រតនៈ។
បានផ្តល់ម៉ូតូម៉ាក ហុងដា សេរីថ្មី ១គ្រឿង និងថវិកាចំនួន១លានរៀល ដល់យុវតី សាំ ស្រីថន សិស្សប្រឡងជាប់និទ្ទេសA ដែលជាក្មេងកំព្រាឪពុក តស៊ូរៀនសូត្ររហូតក្លាយជាសិស្សពូកែ..!។
យុវតី សាំ ស្រីថន សព្វថ្ងៃរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ ដែលមានបងប្អូន 6នាក់/ស្រី5នាក់ ក្មួយស្រីជាកូនទី6 ។
ដែលមានជីវភាពខ្វះខាតខ្លាំង នៅ ភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង៕