តៃវ៉ាន់បានរាយការណ៍ទៀតថា នៅព្រហស្បតិ៍ មានយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ជាច្រើនគ្រឿង។
បានធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ ក្នុងនោះមានទាំងយន្តហោះ ដែលហោះឆ្លងកាត់ចំណុចកណ្តាលដ៏រសើប នៃច្រកសមុទ្រតៃវ៉ាន់ ។
ខណៈដែលទីក្រុងប៉េកាំង កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការបោះឆ្នោត របស់តៃវ៉ាន់ក្នុងខែមករា។
តៃវ៉ាន់ ដែលគ្រប់គ្រងតាមរបបប្រជាធិបតេយ្យ ដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន ។
បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះ ជុំវិញការល្បាត និងសមយុទ្ធយោធាជាទៀងទាត់របស់ចិននៅជិតកោះនេះ។
យ៉ាងណាមិញ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ១៣ ខែមករា ខាងមុខ ហើយយុទ្ធនាការឃោសនាបោះឆ្នោតបានដំណើរការពេញលេញហើយ។ ទំនាក់ទំនងជាមួយចិនគឺជាចំណុចសំខាន់នៃជម្លោះ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះចម្បាំង J-10 និង J-16 ។
ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមនាវា កំពុងប្រតិបត្តិការនៅជិតកណ្តាលកោះតៃវ៉ាន់ និងភាគនិរតីនៃកោះនេះ។
ក្រសួងបានបន្ថែមថា យន្តហោះ ១១ គ្រឿង ក្នុងចំណោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែកណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ឬតំបន់នៅក្បែរនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត ការល្បាតត្រៀមប្រយុទ្ធរួមគ្នា។
ខ្សែកណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះចិនហោះហើរជាទៀងទាត់ឆ្លងកាត់ច្រកសមុទ្រមួយនេះ៕