សម្តេចធិបតី ស្នើដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ!

(កំពត)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឈ្នួញទិញលក់ដី។ សូមកុំទៅទិញដី នៅតាមបណ្ដោយ«គម្រោងព្រែកជីកហ្វូណនតេជោ»ដែលនាំឱ្យរដ្ឋាភិបាល ពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាស សម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *