រដ្ឋមន្ត្រីការពារជាតិថ្មីរបស់កូរ៉េខាងត្បូង លោក Ahn Gyu-back បានបដិសេធការផ្អាក សមយុទ្ធយោធានៅតំបន់ជិតព្រំដែនអន្តរកូរ៉េ។
ដោយអះអាងថា កងទ័ពត្រូវតែបន្តហ្វឹកហាត់ជាប្រចាំ ដើម្បីរក្សាសមត្ថភាពការពារប្រទេស។
ប្រភពពីសារព័ត៌មាន AANews។
ក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោក កាលពីថ្ងៃអង្គារទី៣០ខែកញ្ញា លោក Ahn បានឲ្យដំណឹងថា “ទាហានត្រូវតែហ្វឹកហាត់ជាមូលដ្ឋាន។
ប្រសិនបើភាគីទាំងពីរយល់ព្រមផ្អាកសមយុទ្ធ និងកូរ៉េខាងជើងឈប់ធ្វើដូចគ្នា នោះអាចជាករណីមួយផ្សេងទៀត។ ប៉ុន្តែយើងមិនអាចបញ្ឈប់ការហ្វឹកហ្វឺនតែម្ខាងបានទេ។
ការច្រានចោលនេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chung Dong-young បានបង្ហាញថា ក្រសួងរបស់លោកកំពុងពិភាក្សាអំពីការផ្អាកសមយុទ្ធជាមួយក្រសួងការពារជាតិ៕