រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពរបស់យោធាចិន មកលើនាវា និងទូកហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង ។
ដោយថា វាបង្កជាការរាមកំហែងដល់សន្តិសុខ បំផ្លាញស្ថិរភាព ព្រមជាមួយនិងការគូសបញ្ជាក់ពីតម្រូវការវិនិយោគផ្នែកសន្តិសុខ និងសេរីភាព។
-នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤។
លោក Jonson បានថ្លែងបែបនេះ ក្នុងពិធីទទួលស្វាគមន៍មួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំទិវាជាតិរបស់ស៊ុយអែត ។
បន្ទាប់ពីជួបសមភាគីហ្វីលីពីន លោក Gilberto Teodoro Jr។ ស៊ុយអែត គឺជាប្រភពមួយ ក្នុងចំណោមប្រភពមួយ ក្នុងចំណោមប្រភពយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ដែលហ្វីលីពីនគ្រោងទិញ។
លោក Jonson បានគូសបញ្ជាក់ថា ខ្ញុំសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់ម្តងហើយម្តងទៀត ប្រឆាំងនឹងនាវាហ្វីលីពីនដែលកំពុងកើតឡើង នៅសមុទ្រហ្វីលីពីនខាងលិច និងសមុទ្រចិនខាងត្បូង។
ទោះជាមិនបានលើកឡើងចំឈ្មោះចិន ប៉ុន្តែសុន្ទកថានេះ បានទទួលការអបអរសាទរពីអ្នកចូលរួម ដែលមានដូចជាមន្ត្រីយោធា និងមន្រ្តីសន្តិសុខកំពូលៗរបស់ហ្វីលីពីន ក៏ដូចជាអ្នកការទូតលោកខាងលិច និងអាស៉ី។
គួរបញ្ជាក់ថា៖ ការប្រឈមមុខដាក់គ្នារវាងនាវាចិន និងនាវាក៏ដូចជាទូករបស់រដ្ឋាភិបាលហ្វីលីពីន នៅក្បែរតំបន់មានវិវាទ នៃសមុទ្រចិនខាងត្បូង បានផ្ទុះឡើងគួរឲ្យព្រួយបារម្ភចាប់តាំងពីឆ្នាំមុន៕