អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា៖ ជារៀងរាល់ថ្ងៃមនុស្សប្រមាណ១.៦លាននាក់ បានធ្លាក់ខ្លួនឈឺ ដោយសារការបរិភោគអាហារ ដែលមិនមានសុវត្ថិភាព។
កុមារដែលមានអាយុក្រោម៥ឆ្នាំ ផ្ទុក ៤០% នៃបន្ទុកជំងឺដែលបង្កដោយអាហារ ។
លោក Francesco Branca ប្រធានផ្នែកអាហារូបត្ថម្ភ និងសុវត្ថិភាព ចំណីអាហារនៃអង្គការសុខភាពពិភពលោក ។
បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងទិវាសុវត្ថិភាពចំណីអាហារពិភពលោកថា “គ្រោះថ្នាក់សុវត្ថិភាពចំណីអាហារមិនទទួលស្គាល់ព្រំដែននៅក្នុង ការផ្គត់ផ្គង់ស្បៀងអាហារសកលដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ហានិភ័យដែលបង្កឡើងដោយអាហារមិនមានសុវត្ថិភាពអាចវិវត្តយ៉ាងឆាប់រហ័សពីបញ្ហាក្នុងស្រុកទៅជាគ្រាអាសន្នអន្តរជាតិ”។
ទន្ទឹមនិងនោះ វិបត្តិមនុស្សធម៌នៅក្នុងផ្នែកជាច្រើននៃពិភពលោកជំរុញឱ្យមានអសន្តិសុខស្បៀង និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ។
មន្ត្រីរូបនេះបានជំរុញឱ្យរដ្ឋាភិបាលធានាថាសុវត្ថិភាពចំណីអាហារមានភាពច្បាស់លាស់នៅក្នុងផែនការសកម្មភាពជាតិរបស់ពួកគេសម្រាប់សន្តិសុខសុខភាព ។
ហើយថាផែនការទំនាក់ទំនងហានិភ័យត្រូវបានធ្វើបច្ចុប្បន្នភាព និងឆ្ពោះទៅរកប្រព័ន្ធឃ្លាំមើលរួមបញ្ចូលគ្នាសម្រាប់សត្វ បរិស្ថាន និងសុខភាពមនុស្ស៕