កងទ័ពបាននិយាយថា ប្រទេសនេប៉ាល់ បានប្រមូលកាកសំណល់ចំនួន11,000 គីឡូក្រាម ពីភ្នំ Everest, Lhotse និង Nupse ។
សាកសពមនុស្សចំនួន4 និងគ្រោងឆ្អឹងមនុស្ស ក៏ត្រូវបានប្រមូលរួមជាមួយកាកសំណល់ជីវសាស្ត្រចំនួន 2,226 គីឡូក្រាម និងកាកសំណល់ ដែលមិនអាចបំបែកបានចំនួន 8,774 គីឡូក្រាម។
ដែលជាផ្នែកមួយនៃយុទ្ធនាការ Clean Himal ។
-នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់កងទ័ពកាលពីថ្ងៃពុធ។
ដោយបង្ហាញពីសេចក្តីរីករាយ ក្នុងការបញ្ចប់យុទ្ធនាការ ក្នុងទិវាបរិស្ថានពិភពលោក នាយសេនាធិការកងទ័ពនេប៉ាល់ Prabhu Ram Sharma បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ចំពោះគោលនយោបាយ ដែលមានស្រាប់ ដើម្បីទប់ស្កាត់ការបំពុលនៅលើភ្នំនាពេលអនាគត។
លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់ នៃការបង្កើតការយល់ដឹងពីមជ្ឈិមដល់កម្រិតមូលដ្ឋានដោយកត់សម្គាល់ថាយុទ្ធនាការបែបនេះមិនអាចបញ្ចប់ដោយកងទ័ពនេប៉ាល់តែម្នាក់ឯងនោះទេ។
យុទ្ធនាការឆ្នាំនេះ គឺជាយុទ្ធនាការលើកទីប្រាំ ដែលបានចាប់ផ្តើមនៅឆ្នាំ 2019។
មកទល់ពេលនេះ គំនិតផ្តួចផ្តើមនេះបានប្រមូលសំរាមចំនួន 119 តោន និងបានរកឃើញសាកសពមនុស្សចំនួន 14 នាក់ និងគ្រោងឆ្អឹងមួយចំនួនទៀត។
យ៉ាងហោចណាស់ មានអ្នកឡើងភ្នំបីនាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅលើភ្នំខ្ពស់បំផុត នៅលើពិភពលោកក្នុងរដូវកាលនេះ ។
ខណៈដែលពួកគេរាប់រយនាក់ កំពុងព្យាយាមឡើងដល់កំពូលភ្នំ៕