Update៖ គម្រោងសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋាននៅឆ្នាំ២០២៥!

(ភ្នំពេញ)៖ យោងតាមការបញ្ជាក់ពីឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ។
បានឲ្យដឹងថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលា ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខ។

-ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដំបូងបំផុតក្នុងប្រវត្ដិសាស្ដ្រនេះ មានតម្លៃជិត ៣០០លានដុល្លារ ត្រូវបានចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

គម្រោងស្ពានថ្មីនេះ គឺមានសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។
ចំពោះការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រ មានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ក្រោមស្ពាន៕

Leave a Reply

Your email address will not be published. Required fields are marked *