(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក ម៉ាសាស៊ូហ្គូ អាតាកាវ៉ា (MASASUGO ASAKAWA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ ហើយក៏ជាដៃគូរអភិវឌ្ឍន៍ របស់កម្ពុជាផងដែរ៕