រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា នឹងនិរទេសសកម្មជនគាំទ្រប៉ាឡេស្ទីនជាច្រើនរូប ដែលត្រូវបានស្ទាក់ចាប់នៅលើនាវាជំនួយកង Global Sumud Flotilla នៅថ្ងៃទី 2 តុលា។ នាវានេះមានគោលបំណងបំបែកការឡោមព័ទ្ធរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានCNA។
កងទ័ពជើងទឹកអ៊ីស្រាអែលបានចាប់ផ្តើមស្ទាក់ចាប់នាវាជាង 30 គ្រឿង ក្នុងចំណោមប្រហែល 45 គ្រឿង ដែលចេញដំណើរពីខែមុន។ ក្នុងនោះមាននាវាដែលដឹកនាំដោយសកម្មជនបរិស្ថានល្បីឈ្មោះ Greta Thunberg។ ការស្ទាក់ចាប់បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលព្រមានមិនឲ្យកងនាវាចូលទៅក្នុងតំបន់ដែលខ្លួនប្រកាសថាដាច់ស្រយាលក្រោមការរារាំង។
ក្រសួងការបរទេសអ៊ីស្រាអែលបានបង្ហោះរូបថត និងវីដេអូបញ្ជាក់ថា សកម្មជនទាំងអស់ រួមទាំង Thunberg មានសុវត្ថិភាព និងសុខភាពល្អ ហើយនឹងត្រូវបាននិរទេសតាមនីតិវិធីទៅកាន់ប្រទេសអឺរ៉ុប៕