សម្តេចធិបតី អនុញ្ញាតឱ្យ អភិបាលខេត្តស្វយ័តពិសេសជេជូ សាធារណរដ្ឋកូរ៉េ ចូលជួបនិងសម្តែងការគួរសម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព…!។

ជំនួបលើកទី២ ជាមួយ លោក Oh Young Hun ដែលជំនួបលើកទី១ ក្នុងឱកាស ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ដោយបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។

ក្នុងដំណើរបំពេញទស្សនកិច្ច របស់ លោក OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលនេះ នឹងកាន់តែមានវឌ្ឍនភាព៕

Leave a Reply

Your email address will not be published. Required fields are marked *