(ព្រៃវែង)៖ យោងសេចក្តីណែនាំចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច។
ដែលបានគេចសាលា ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ កន្លែងហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកំសាន្តនានា។
ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្ខពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ហេតុនេះដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មទាំងនេះ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ត្រូវអនុវត្តវិធានការចំពោះក្រុមក្មេងទំនើងក្នុងគោលបំណងឈរលើគោលដៅសំខាន់៤ចំណុច ។
គឺជួយទម្រង់ទិស ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ ការពារឳពុកម្តាយ និងក្រុមគ្រួសារកុំឱ្យខ្លោចចិត្ត និងជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ-សង្កាត់ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនដូចខាងក្រោម៖