ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ជនជាតិប៉ាឡេស្ទីនចំនួន38 នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប។
ដែលបានជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ 37,202 នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា មនុស្សប្រហែល 84,932 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុកផងដែរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួន លើតំបន់ប៉ាឡេស្ទីនចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ។
បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។
ប្រាំបីខែក្នុងសង្រ្គាមអ៊ីស្រាអែល ទឹកដីហ្គាហ្សា ដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនៅក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅ Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្គ្រាមមុនពេលវាត្រូវបានឈ្លានពានលើ ថ្ងៃទី 6 ខែឧសភា៕