ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីង!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត«សាកលវិទ្យាល័យ លីមកុកវីងជាង»៥០០នាក់ ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ។
កម្មវិធីនេះ ធ្វើឡើងនៅសាល​សន្និបាត​ភីអេច ហ្គ្រេនហល បុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះនិស្សិត និងក្រុមគ្រួសារនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សានាពេលនេះ ដោយការបញ្ចប់នៃការសិក្សានេះ ។
គឺជាផ្នែកមួយដែលបានកើតចេញពីប្រទេសមានសុខសន្តិភាពផងដែរ។

សម្តេចធិបតី បានលើកឡើងជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំ ខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

សម្ដេចធិបតី ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។

សម្ដេចធិបតី កុំព្យូទ័រអាចពូកែ ឆ្លាតវ័យបែបណាក៏ដោយ ក៏កើតឡើងដោយសារមនុស្សអ្នកបង្កើតដែរ។ ចំណែកមនុស្សគឺមានការវិវឌ្ឍជាប្រចាំថ្ងៃ ដូច្នេះការរីកចម្រើនរបស់មនុស្សយើងមិនអាចស្មានដល់បានឡើយ ប៉ុន្ដែបច្ចេកវិទ្យាអាចមានកំណត់។

សម្ដេចធិបតី ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។

សម្ដេចធិបតី ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង។

សម្ដេចធិបតី កូនអ្នកជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព។
ប៉ុន្ដែកូនអ្នកមានជីវភាពខ្វះខាត កូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។

សម្ដេចធិបតី រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ។

សម្ដេចធិបតី រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ។
ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង។

សម្ដេចធិបតី រម្លឹកថា ដោយសារធនធានមនុស្សយើងមានសមត្ថភាព នាអំឡុងពេលវិបត្តិកូវីដ-១៩ យើងមានគ្រូពេទ្យ (ទ័ពអាវស) ទើបយើងអាចជួយដោះស្រាយបញ្ហាកាលនោះបានទាន់ពេលវេលា និងអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន។ ពីព្រោះក្នុងកាលទេសនោះ គឺយើងមិនអាចទៅពឹងគ្រូពេទ្យពីប្រទេសដទៃបានទេ។

សម្ដេចធិបតី ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា។
ខ្ញុំរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ។

សម្ដេចធិបតី ខ្ញុំជួបខ្ញុំឃើញ មនុស្សជាច្រើន ឆាប់បោះបង់ពេក ទាំងការរៀនសូត្រ ការងារ និងរកស៊ី។
ឧទាហរណ៍ យើងរៀននៅមហាវិទ្យាល័យ បើយើងប្រឡងធ្លាក់មួយមុខវិជ្ជា គឺយើងមិនអាចបោះបង់ការសិក្សាទាំងស្រុងបាននោះទេ។ សម្ដេចធិបតីបន្តថា ការអំណត់ តស៊ូ ព្យាយាម នឹងធ្វើឱ្យយើងរីកចម្រើន។

សម្ដេចធិបតី ធនធានមនុស្សរបស់យើង គឺត្រូវធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្សដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមកនៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *