(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកមួកសុវត្ថិភាពចំនួន៤០០ ។
ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូន សិស្សានុសិស្ស នៅតាមវិទ្យាល័យក្នុងខេត្តព្រៃវែង មានចំនួន២ វិទ្យាល័យ គឺវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា៖ ដើម្បីពង្រឹងនិងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវពីសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទាំងអស់រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ ។
សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗ គ្នាព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយជីវិត ដែលមិនអាចបង្កឲ្យប៉ះពាល់ដល់ក្បាលនោះទេ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែត្រូវ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនមិនត្រូវគេចសាលា មិនត្រូវជិះម៉ូតូលឿន ត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ និងត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អនៅក្នុងសង្គមធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕