លោកឧត្តមសេនីយ៍ Wieslaw Kukula ប្រធានអគ្គសេនាធិការនៃកងទ័ពប៉ូឡូញ បាននិយាយថា៖ ទីក្រុងវ៉ារស្សាវ៉ា គ្រោងនឹងបំពាក់អាវុធ ឱ្យកាន់តែប្រសើរឡើង សម្រាប់យោធា ដែលឈរជើងនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ។
លោក Kukula បន្ថែមថា អាជ្ញាធរក្រុងវ៉ារស្សាវ៉ា បានបញ្ជូនទាហានប្រចាំការរាប់ពាន់នាក់ ទៅពង្រឹងកងឆ្មាំព្រំដែននេះ កាលពីរដូវក្តៅមុន។
ដោយលើកឡើងពីវត្តមានរបស់បុគ្គលិក Wagner Group នៅក្នុងប្រទេសបេឡារុស្ស ដោយចោទប្រកាន់ក្រុងម៉ូស្គូ និងទីក្រុងមីនស្កថា កំពុងបង្កសង្គ្រាមកូនកាត់ ។
លោក Kukula បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ារស្សាវ៉ាថា ការបញ្ជូនទាហានដែលមានប្រដាប់ដោយអាវុធទៅគាំទ្រឆ្មាំព្រំដែនគឺជាសញ្ញាដ៏រឹងមាំ ហើយសព្វថ្ងៃនេះ ជម្លោះកូនកាត់គឺងាយនឹងកើតឡើងនៅតាមព្រំដែន។
ប្រទេសប៉ូឡូញ បានអះអាងថា លំហូរជនចំណាកស្រុកមកពីទ្វីបអាហ្វ្រិក និងអាស៊ីតាមរយៈបេឡារុស្ស ។
គឺជាផ្នែកមួយនៃផែនការរបស់ទីក្រុងមូស្គូ និងក្រុងមីនស្ក ដើម្បីធ្វើឱ្យអស្ថិរភាពសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ៕