នាយករដ្ឋមន្ត្រី លោក អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងរក្សាទំនាក់ទំនងជាមួយក្រុមហាម៉ាស ហើយនឹងមិនដាក់ទណ្ឌកម្មក្រុមនេះថា ជាអង្គការភេរវករ នោះទេ!។
លោក អានវ៉ា បានលើកឡើង ដោយអត្ថាធិប្បាយលើច្បាប់ការពារហិរញ្ញវត្ថុអន្តរជាតិរបស់ហាម៉ាស ។
ដែលអនុម័តសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនថា ខ្ញុំនឹងមិនទទួលយកការគំរាមកំហែងណាមួយទេ។
ប៉ាឡេស្ទីន ត្រូវបានដាក់អាណានិគមតាមរយៈការប្រកាន់ពូជសាសន៍ ការបោសសម្អាតជាតិសាសន៍ និងឥឡូវនេះការប្រល័យពូជសាសន៍។ អ្វីក៏ដោយដែលបានកើតឡើងគឺជាសិទ្ធិស្របច្បាប់ និងការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន។
លោក បានបន្ថែមថា សកម្មភាពនេះគឺឯកតោភាគី និងមិនត្រឹមត្រូវទេ ពីព្រោះយើងជាសមាជិកនៃអង្គការសហប្រជាជាតិទទួលស្គាល់តែការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះ៕