រថយន្តបុកជាមួយម៉ូតូ ពេញទំហឹងបណ្ដាលឱ្យមន្ត្រីយោធាម្នាក់ ស្លាប់នៅខណ្ឌច្បារអំពៅ!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់ស្លាប់ ខណៈរថយន្តបើករត់គេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា។

សាក្សីបានដឹងថា មុនកើតហេតុឃើញបុរសម្នាក់ជិៈម៉ូតូម៉ាក Today ផ្លាកលេខភ្នំពេញ 1GY-6372 បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត។
មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាម។
រថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់បាត់ ចំណែកសពជនរងគ្រោះមានកាតមួយសន្លឹក នៅក្បែរខ្លួនបញ្ជាក់ថាជាមន្ត្រីយោធា។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យវាស់វែងហើយយកម៉ូតូទៅទុក និងបន្តស្រាវជ្រាវតាមចាប់រថយន្តបង្ក ។
ដើម្បីឱ្យម្ចាស់មកទទួលខុសត្រូវក្នុងករណីនេះតាមច្បាប់។
ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *