បារាំងយកឈ្នះអូទ្រីស 1-0 កាលពីថ្ងៃចន្ទ ក្នុងការប្រកួតពានរង្វាន់ UEFA European Football Championship ឆ្នាំ 2024 (EURO 2024) ក្នុងពូល D។
ការតែតបាល់បញ្ចូល ទីរបស់កីឡាករអូទ្រីស Maximilian Wober បានចូលទីខ្លួនឯង ធ្វើឲ្យបារាំងនាំមុខនៅនាទីទី៣៨ នៅកីឡដ្ឋាន Dusseldorf Arena។
តារាឆ្នើមសញ្ជាតិបារាំង Kylian Mbappe បានបាត់បង់ឱកាសក្នុងការនាំមុខពីរដង ។
ខណៈដែលការអន្តរាគមន៍ទាន់ពេលវេលារបស់អ្នកចាំទីសញ្ជាតិអូទ្រីស Patrick Pentz បានរារាំងការប៉ុនប៉ងរបស់គាត់នៅនាទីទី 45។
ក្រោយមក Mbappe ត្រូវរបួសច្រមុះក្រោយបាត់ឱកាសរកគ្រាប់បាល់បន្ថែមទៀតនៅនាទី៨៥។
ប៉ុន្តែមុនពេលគាត់ត្រូវបានប្តូរ គាត់ត្រូវបានពិន័យកាតលឿងដោយសារតែគាត់បានចូលទីលានមុនពេលការព្យាបាលរបស់គាត់ត្រូវបានបញ្ចប់។
បន្ទាប់ពីក្រុមមាន់គកបានខកខានឱកាសជាច្រើនក្នុងការបន្តការនាំមុខរបស់ពួកគេ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-0 ។
គួរជម្រាបថា បារាំង តាមពីក្រោយហូឡង់ដោយមាន៣ពិន្ទុនិងមានគ្រាប់បាល់ខុសគ្នា ។
ខណៈអូទ្រីសស្ថិតនៅលេខរៀងទី៤ដោយគ្មានពិន្ទុក្នុងតារាងពូល D៕