ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានខេត្តព្រៃវែង!

(ព្រៃវែង)៖ នៅរសៀលទី២០.០៦.២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រី-មន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រៃវែង រួមនិងអ្នកសារព័ត៌មាន ប្រចាំខេត្តព្រៃវែង ដើម្បីពង្រឹងវិស័យព័ត៌មាននិងសោតទស្សន៍ នៅខេត្តព្រៃវែង..!។

-ពិធីសំណេះសំណាលនេះ ធ្វើឡើង នៅអគារសាលប្រជុំមន្ទីរព័ត៌មានខេត្តព្រៃវែង ដោយមានការចូលរួមពីគណប្រតិភូអមដំណើរ លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង មន្ត្រីនិងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងអ្នកសារព័ត៌មានសរុបជាង១០០នាក់។

-ថ្លែងក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧ បង្កើតឡើងមក..!។
ខេត្តព្រៃវែង គឺជាខេត្តទី១១ហើយ ដែលឯកឧត្តម បានចុះជួបសំណេះសំណាល ដោយផ្ទាល់ជាមួយ មន្ត្រីនិងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងអ្នកសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបានធ្វើការដឹកនាំ ដោយមានការទទួលខុសត្រូវខ្ពស់ និងឆ្លើយតប ទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋជាក់ស្ដែង។

ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា តាមរយៈការស្ទង់មតិ របស់ក្រុមហ៊ុនបរទេសមួយ បានបង្ហាញថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ គឺដឹកនាំល្អប្រសើរទាំងវិជ្ជមាន និងអវិជ្ជមាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានស្ងើចសរសើរអំពីគុណសម្បត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិនិងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍.ប៉ុលពត កាលពី៤៧ឆ្នាំមុន។

ឯកឧត្តម នេត្រ ភក្ត្រា រាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការ គឺបានយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយព័ត៌មាន ជាពិសេស គឺការពង្រឹងកិច្ចការងារតួនាទី របស់មន្ទីរព័ត៌មាន រាជធានី-ខេត្ត។

ទន្ទឹមនិងនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់អ្នកសារព័ត៌មានឱ្យស្គាល់អំពីរូបមន្តនៃអត្ថបទព័ត៌មានW5 ។

ឯកឧត្តមរដ្ឋមន្ត្រី បងប្អូនអ្នកសារព័ត៌មាន ត្រូវជៀសវាងការផ្សាយព័ត៌មាន មិនពិតនិងព័ត៌មានប្រឌិត។
អ្នកសារព័ត៌មាន ត្រូវគោរពក្រមសីលធម៌និងវិជ្ជាជីវៈ កុំគាបសង្កត់គេ កុំគំរាមកំហែងយកប្រាក់ពីគេ កុំយកព័ត៌មានមិនពិតមកគាបយកលុយពីគេ កុំដើរតួជានគរបាលយុត្តិធម៌ កុំដើរតួជាតុលាការ កាត់សេចក្ដី។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួង នឹងលុបអាជ្ញាប័ណ្ណសារព័ត៌មាន១ទៀត ដែលផ្សាយព័ត៌មានមិនពិត ដើម្បីគាបសង្កត់យកលុយពីគេ។

ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីការពារខ្លួនអ្នកសារព័ត៌មាន ត្រូវរកប្រភពឱ្យបានច្បាស់លាស់ មុនពេលចុះផ្សាយ មិនត្រូវចុះផ្សាយព័ត៌មាន ដោយគ្មានប្រភពនិងប្រថុយប្រថាន នោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំមិនចង់ឃើញបងប្អូនផ្សាយព័ត៌មានមិនពិត ហើយក៏មិនចង់ប្រើចុងប៊ុចរបស់ខ្ញុំ ដើម្បីលុបអាជ្ញាប័ណ្ណនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *