កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែកញ្ញា អភិបាលរដ្ឋ Utah លោក Spencer Cox បានចោទប្រកាន់ថា បណ្តាញបច្ចេកវិទ្យាឌីជីថលមកពី រុស្ស៊ី និងចិន កំពុងព្យាយាមបំផុសអំពើហិង្សា និងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវដែលបានសម្លាប់សកម្មជនអភិរក្សនិយម Charlie Kirk។
ប្រភពពីសារព័ត៌មានAANews។
លោក Cox បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖
“អ្វីដែលយើងកំពុងឃើញគឺ សត្រូវរបស់យើងចង់ឲ្យមានអំពើហិង្សា។ យើងមានរូបយន្ត (bots) ពីរុស្ស៊ី ចិន និងជុំវិញពិភពលោក កំពុងចែករំលែកព័ត៌មានមិនពិត និងលើកទឹកចិត្តឱ្យមានអំពើវាយប្រហារ។ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមិនអើពើ និងបិទចរន្តទាំងនោះ។”
តាមការបញ្ជាក់របស់ Cox បច្ចុប្បន្ន FBI បានទទួល ជាង 7,000 ការណែនាំពីសាធារណៈជន ហើយភ្នាក់ងារច្បាប់សហព័ន្ធ និងមូលដ្ឋានជាង 20 ក្រុម កំពុងស្រាវជ្រាវយ៉ាងតឹងរឹង។ ការស្វែងរកបានចូលថ្ងៃទីពីរនៃប្រតិបត្តិការ។
ព្រឹត្តិការណ៍ស្លាប់ Charlie Kirk
លោក Charlie Kirk អាយុ 31 ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅពេលកំពុងនិយាយនៅមុខសិស្សានុសិស្សសាកលវិទ្យាល័យ Utah Valley នៅទីក្រុង Orem ប្រហែល 40 ម៉ាយល៍ (64 គីឡូម៉ែត្រ) ខាងត្បូងទីក្រុងសលត៍លេក។
វីដេអូដែលចាប់បានតាមអ៊ីនធឺណិត បង្ហាញពេលគ្រាប់កាំភ្លើងបុកចំគាត់ បង្កឲ្យសិស្សភ័យខ្លាចរត់គេច។ លោក Kirk ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគេប្រកាសថាស្លាប់ប៉ុន្មានម៉ោងក្រោយមក។
ព្រឹត្តិការណ៍នេះបានបង្កការតក់ស្លុត និងបង្កើនការព្រមានអំពី អំពើហិង្សានយោបាយ និងការបំពានលើប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក៕