Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើនដល់ ៣៧.៤៣១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។
ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនបានកើនឡើងដល់ 37,431។

ក្រសួង​បន្ថែម ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៨៥.៦៥៣នាក់​បាន​រង​របួស​ផង​ដែរ ក្នុង​ការ​វាយ​ប្រហារ។

ក្រសួងបាននិយាយថា “កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស 35 នាក់ និងរបួស 130 នាក់ផ្សេងទៀតនៅក្នុង “ការសម្លាប់រង្គាល” ចំនួនបួនប្រឆាំងនឹងគ្រួសារ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។

“មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ។
ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *