ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។
ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនបានកើនឡើងដល់ 37,431។
ក្រសួងបន្ថែម ក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងហោចណាស់ ៨៥.៦៥៣នាក់បានរងរបួសផងដែរ ក្នុងការវាយប្រហារ។
ក្រសួងបាននិយាយថា “កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស 35 នាក់ និងរបួស 130 នាក់ផ្សេងទៀតនៅក្នុង “ការសម្លាប់រង្គាល” ចំនួនបួនប្រឆាំងនឹងគ្រួសារ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។
“មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ។
ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕