ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងនឹងទិញរថក្រោះប្រយុទ្ធខ្លារខិនជាង100 គ្រឿង។
រដ្ឋាភិបាល បានជូនដំណឹងដល់គណៈកម្មាធិការថវិកា របស់សភាអំពីផែនការរបស់ខ្លួន ក្នុងការទិញរថក្រោះប្រយុទ្ធ Leopard 2 ចំនួន 105 គ្រឿង (A8 version) ប្រចាំសប្តាហ៍ Der Spiegel បានរាយការណ៍។
យោងតាមទស្សនាវដ្តី លទ្ធកម្មដែលបានគ្រោងទុកនឹងធ្វើឱ្យអ្នកបង់ពន្ធជិត 2.93 ពាន់លានអឺរ៉ូ (3.14 ពាន់លានដុល្លារ) ហើយការចែកចាយរថក្រោះដល់កងកម្លាំងប្រដាប់អាវុធនឹងត្រូវបញ្ចប់នៅឆ្នាំ 2030 ។
លទ្ធកម្មថ្មីនេះនឹងអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធ អាល្លឺម៉ង់ (Bundeswehr) ។
ធ្វើទំនើបកម្មកងរថក្រោះដែលមានវ័យចំណាស់របស់ខ្លួន ហើយធានាថាកងពលតូចប្រយុទ្ធរបស់ខ្លួននៅក្នុងប្រទេសលីទុយអានី នឹងត្រូវបានបំពាក់ដោយរថក្រោះល្អបំផុតដែលអាចធ្វើទៅបាន។
យោងតាមប្រភពការពារជាតិ បានឱ្យដឹងថា រថក្រោះប្រយុទ្ធ Leopard 2 ថ្មីរហូតដល់ 35 គ្រឿង នឹងត្រូវឈរជើង នៅក្នុងប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃការដាក់ពង្រាយកងពលតូចអាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន។
បន្ទាប់ពីសង្គ្រាមអ៊ុយក្រែន ហើយបានបង្កើតមូលនិធិពិសេសចំនួន 100 ពាន់លានអឺរ៉ូ (107 ពាន់លានដុល្លារ) ។
ដើម្បីទិញប្រព័ន្ធសព្វាវុធទំនើបៗ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
គួរជម្រាបថា នេះជាផ្នែកនៃផែនការ រដ្ឋាភិបាលបានបញ្ចប់កិច្ចសន្យាមួយចំនួនរួចហើយ រួមទាំងការទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលផលិត ដោយសហរដ្ឋអាមេរិក ឧទ្ធម្ភាគចក្រដឹកជញ្ជូន Chinook និងប្រព័ន្ធការពារកាំជ្រួច Arrow-3 របស់អ៊ីស្រាអែល៕