Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៥នាក់ទៀត!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស៣៥នាក់ និងរបួស១៣០នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ធ្វើឱ្យចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនឡើងដល់ 37,431។

ក្រសួង​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់៨៥.៦៥៣ នាក់​បាន​រង​របួស​ផង​ដែរ​ក្នុង​ការ​វាយ​ប្រហារ។

មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *