ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស៣៥នាក់ និងរបួស១៣០នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ធ្វើឱ្យចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនឡើងដល់ 37,431។
ក្រសួងបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងហោចណាស់៨៥.៦៥៣ នាក់បានរងរបួសផងដែរក្នុងការវាយប្រហារ។
មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ៕