រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា៖ ម៉ិកស៊ិក បានចុះឈ្មោះអ្នកស្លាប់ចំនួន១៥៥នាក់ ដោយសារសីតុណ្ហភាពឡើងក្ដៅខ្លាំងពេកចាប់តាំងពីខែមីនា មក ។
ការហក់ឡើងកម្ដៅខ្លាំង និងជាប់លាប់ បាននិងកំពុងគ្របដណ្តប់លើភាគនិរតីរបស់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងបណ្តាប្រទេសភាគខាងជើង នៃតំបន់អាមេរិកកណ្តាល។
តំបន់នេះស្ថិតក្រោមតំបន់សម្ពាធខ្ពស់ដ៏ធំ និងស្ថិតស្ថេរ ត្រូវគេស្គាល់ថាជាដោមកម្ដៅ ដែលខ្យល់ក្តៅត្រូវបានជាប់នៅជិតដី និងកម្តៅបន្ថែមទៀតនៅក្រោមផ្ទៃមេឃពណ៌ខៀវ និងពន្លឺថ្ងៃ៕