(ភ្នំពេញ)៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ។
ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកា របស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការមួយទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ។
ប៉ុន្តែទៅធ្វើការងារជ្រៀតជ្រែកក្នុងការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែកបាក់សហជីពនៅកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត៕