Update៖ តំណាងកម្មករ៩ម៉ឺននាក់ ដាក់ញត្តិទៅក្រសួងមហាផ្ទៃ សុំឱ្យពិនិត្យរាល់ការប្រើប្រាស់ថវិការបស់អង្គការសង់ត្រាល់!

(ភ្នំពេញ)៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែ​មិថុនា បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ។
ដើម្បីស្នើសុំឲ្យមានការត្រួត​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកា របស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ ស្ដីពីសមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការ​សង់ត្រាល់​ជា​អង្គការ​មួយ​ទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ។
ប៉ុន្តែទៅធ្វើការងារ​ជ្រៀត​ជ្រែក​ក្នុង​ការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែក​បាក់​សហជីព​នៅ​កម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត៕

Leave a Reply

Your email address will not be published. Required fields are marked *