Update៖ អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សា ២លើកចុងក្រោយនេះស្លាប់៤១នាក់!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៤១នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារ២ផ្សេងគ្នា របស់អ៊ីស្រាអែល លើទីក្រុងGaza ។

ប្រភពវេជ្ជសាស្ត្រ បានប្រាប់ Anadolu ថា៖ កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅផ្ទះមួយនៅក្នុងសង្កាត់ Al-Tuffah ភាគខាងកើតទីក្រុង Gaza ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន 17នាក់ និងជាច្រើននាក់ទៀតរងរបួស។

ពួកគេក៏បាននិយាយផងដែរថា៖ ជនជាតិប៉ាឡេស្ទីន២៤នាក់ទៀតត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបន្ថែម លើជំរុំជនភៀសខ្លួន Al-Shati នៅភាគខាងលិចទីក្រុងហ្គាហ្សា។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ Anadolu ថាផ្ទះជាង ២០នៅក្នុងតំបន់គោលដៅ ត្រូវបានបំផ្លាញទាំងស្រុង ឬដោយផ្នែកដែលជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបានអះអាងថា បានទម្លាក់គ្រាប់បែក លើអគារដែលប្រើដោយក្រុមហាម៉ាស់ ជាទីបញ្ជាការយោធា នៅទីក្រុងហ្គាហ្សា ដោយមិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិតបន្ថែមនោះទេ។

បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ ហើយអ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលាដោយក្រុមហាម៉ាស់។

ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៧.៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជិត ៨៦.០០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។

អស់រយៈពេលជាងប្រាំបីខែ នៅក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយ ស្ថិតក្នុងការបំផ្លិចបំផ្លាញ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *