ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១០១នាក់ និងរបួសចំនួន១៦៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់ 37,551 នាក់និងរបួសសរុប85,911នាក់ ក្នុងនោះជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
សេចក្តីរាយការណ៍បន្ថែមថា មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក។
ដោយសារការវាយប្រហារ របស់អ៊ីស្រាអែលជាងប្រាំបីខែ និងនៅលើដងផ្លូវ ខណៈដែលក្រុមអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបាន។
ជាងប្រាំបីខែ នៅក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយ ស្ថិតក្នុងភាពខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅ Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង១ លាននាក់ បានស្វែងរកការជ្រកកោនពីសង្គ្រាមមុនពេលវាត្រូវបានឈ្លានពាននៅថ្ងៃទី 6 ខែឧសភា៕