រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្ដូរ អភិបាលខេត្តចំនួន៨រូប.!

(ភ្នំពេញ)៖ យោងតាមសំណើទូលថ្វាយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤.០៦.២០២៤ ព្រះមហាក្សត្រខ្មែរ បានចេញព្រះក្រឹត្យត្រាស់បង្គាប់ ផ្លាស់ប្តូរនិងតែងតាំងមុខតំណែងអភិបាលខេត្តចំនួន៨រូប៖
១. លោក សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

២. លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

៣. លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក វ៉ី សំណាង ។

៤. លោក មាន ចាន់យ៉ាដា ជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ ដែលត្រូវតែងតាំងអភិបាលខេត្តត្បូងឃ្មុំ។

៥. លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

៦. លោក ម៉ាង ស៊ីណេត ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន។

៧. លោក នួន ផារ័ត្ន ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

៨. លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យមកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ៕

Leave a Reply

Your email address will not be published. Required fields are marked *