Breaking៖ LDP ជ្រើសរើសលោកស្រីSanae Takaichi ធ្វើជាមេដឹកនាំថ្មី!

គណបក្សសេរីប្រជាធិបតេយ្យ (Liberal Democratic Party – LDP) ដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុន បានជ្រើសរើស លោកស្រី Sanae Takaichi អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច ជាមេដឹកនាំថ្មី។ ជាមួយនឹងជ័យជំនះនេះ អ្នកស្រីអាយុ ៦៤ ឆ្នាំ ទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន។
ប្រភពពីសារព័ត៌មានAl Jazeeraនៅថ្ងៃទី៤ខែតុលា។

លោកស្រីTakaichi បានផ្តួល Shinjiro Koizumi កូនប្រុសអតីតនាយករដ្ឋមន្ត្រី Junichiro Koizumi ក្នុងការបោះឆ្នោតបន្ត ក្រោយពេលគ្មានបេក្ខជនណាម្នាក់ទទួលបានភាគច្រើននៅជុំដំបូង។ ការបោះឆ្នោតផ្លូវការនៅក្នុងសភា ដើម្បីដាក់ឱ្យមាននាយករដ្ឋមន្ត្រីថ្មី ត្រូវរំពឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលា។

ប្រសិនបើបានជាប់ឆ្នោត Takaichi នឹងជំនួស Shigeru Ishiba ដែលទើបប្រកាសលាលែង។ ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតថ្មីៗនេះ សម្ព័ន្ធ LDP មិនកាន់កាប់ភាគច្រើនទៀតឡើយ ដោយនាំឱ្យត្រូវការកិច្ចសហប្រតិបត្តិការជាមួយសមាជិកសភាបក្សប្រឆាំង ដើម្បីគ្រប់គ្រងប្រទេស។

ជម្រើសរបស់ LDP ក្នុងការដាក់ស្ត្រីម្នាក់ជាមេដឹកនាំ គឺជាចំណុចប្រវត្តិសាស្ត្រមួយ ប៉ុន្តែបញ្ហាដែលនាយករដ្ឋមន្ត្រីថ្មីត្រូវប្រឈមមុខ គឺមិនតិចទេ។ រួមមាន៖ចំនួនប្រជាជនវ័យចំណាស់កើនឡើង
.សេដ្ឋកិច្ចដែលកំពុងស្រុតចុះ
.ភាពតានតឹងភូមិសាស្ត្រនយោបាយ
.ភាពមិនសុខចិត្តកើនឡើងអំពីអន្តោប្រវេសន៍

ការក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ជប៉ុន ប្រសិនបើបានឆ្នោត ឱ្យជាប់ជានាយករដ្ឋមន្ត្រី នឹងជាសញ្ញាសំខាន់មួយក្នុងប្រវត្តិសាស្ត្រនយោបាយជប៉ុន ប៉ុន្តែតំណែងនេះក៏អមមកជាមួយនឹងការប្រឈមមុខនឹងវិបត្តិ និងការរំពឹងទុកយ៉ាងខ្លាំងពីសង្គមជប៉ុនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *