ស្វីស​បានឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​EURO 2024 បើ​ទោះ​បី​ជា​ស្មើ​ជាមួយ​អាល្លឺម៉ង់ ក៏​ដោយ!

ស្វីសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA EURO 2024 បើទោះជាបានស្មើ 1-1 ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យក្នុងពូល A ក៏ដោយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស្វីស Dan Ndoye បាន​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុង​តង់​ទី​មួយ​នៅ​កីឡដ្ឋាន Frankfurt Arena។

អាឡឺម៉ង់ យ៉ាងហោចណាស់មួយម៉ោងទើបអាចរកគ្រាប់បាល់តាមស្មើវិញ ខណៈដែល Niclas Fullkrug ខ្សែប្រយុទ្ធរបស់ Borussia Dortmund បានតែតបាល់បញ្ចូលទីនៅនាទីទី 92 ។
ការ​តាម​ស្មើ​ចុង​ម៉ោង​របស់ Fullkrug បាន​ធានា​ថា​អាល្លឺម៉ង់​បញ្ចប់​ក្នុង​ពូល A នៅ​លើ​កំពូល​តារាង។

អាឡឺម៉ង់ រកបាន៧ពិន្ទុក្នុង៣ប្រកួត ដើម្បីឈ្នះក្នុងពូល។  ក្រុមជើងឯករងស្វីស បានចូលរួមជាមួយពួកគេក្នុងវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលពួកគេបានបញ្ចប់វគ្គចែកពូលជាមួយនឹង 5 ពិន្ទុ។

ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត​ក្នុង​ពូល​នេះ ហុងគ្រី​បាន​យក​ឈ្នះ​ស្កុតឡែន ១-០ ក្នុង​ទីក្រុង Stuttgart ដើម្បី​បញ្ជូន​ស្កុត​ចេញ​ពី EURO 2024។

Kevin Csoboth រកបានគ្រាប់ជ័យជម្នះនៅនាទីទី 100 ដើម្បីរក្សាក្តីសង្ឃឹមក្នុងវគ្គ 16 ក្រុមចុងក្រោយរបស់ហុងគ្រី។

ហុងគ្រី ស្ថិតនៅលេខរៀងទី 3 ដោយមានបីពិន្ទុក្នុងពូល A។ ស្កុតឡេនត្រូវបានកាត់ចេញបន្ទាប់ពីប្រមូលបានតែមួយពិន្ទុ។
ទោះជាយ៉ាងណា កីឡាករ Barnabas Varga របស់ហុងគ្រី បានរងរបួសធ្ងន់ធ្ងរ។

អំឡុងពេលប្រកួតនៅស្កុតឡែន ខ្សែប្រយុទ្ធសញ្ជាតិហុងគ្រី Barnabas Varga អាយុ 29 ឆ្នាំបានរងរបួសគួរឱ្យព្រួយបារម្ភបន្ទាប់ពីការប៉ះទង្គិចជាមួយអ្នកចាំទី Angus Gunn របស់ស្កុតឡេន។

សហព័ន្ធបាល់ទាត់ហុងគ្រីបាននិយាយនៅលើ X ថា Varga ស្ថិតក្នុងស្ថានភាព “ស្ថិរភាព” ខណៈដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Stuttgart ។

Varga ត្រូវ​បាន​គេ​សែងចេញ​ពី​ទីលាន​បន្ទាប់​ពី​មាន​របួស​ក្នុង​តំបន់​ពិន័យ​របស់​ស្កុតឡែន៕

Leave a Reply

Your email address will not be published. Required fields are marked *