រដ្ឋមន្រ្តីការពារជាតិអាមេរិក ជួបជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី តាមទូរស័ព្ទ!

លោករដ្ឋមន្រ្តីការពារជាតិអាមេរិក និងលោករដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានជជែកគ្នា តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ដោយការផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅទី២៦ ខែមិថុនា ឆ្នាំ ២០២៤។

មន្ទីរបញ្ចកោណ បានឱ្យដឹងថា លោក Lloyd Austin និងលោក Andrei Belousov បានពិភាក្សាអំពីសារៈសំខាន់ នៃការបើកចំហរបណ្តាញទំនាក់ទំនង។
អ្នកនាំពាក្យ លោក Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា លោក Austin ជាអ្នកផ្តួចផ្តើមការសន្ទនានេះ ហើយវាជាជំនួបតាមទូរស័ព្ទលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣។
ចំណែក ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា លោក Belousov បានប្រាប់ លោក Austin អំពីគ្រោះថ្នាក់នៃការបន្តផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី។

គួរបញ្ជាក់ថា៖ សង្រ្គាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានកាត់បញ្ចូលតំបន់ចំនួន៤ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី និងការឈានទៅមុខសន្សឹមៗឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីតោន ធ្លាក់ចុះដល់កម្រិតទាបបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *