មានជនខិលខូចបង្កើតតេឡេក្រាម តាំងរូបឯកឧត្ដម នេត្រ ភក្ត្រា ទៅវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ!

(ភ្នំពេញ)៖ មានក្រុមជនខិលខូចបានយកឈ្មោះ និងរូបឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ទៅបង្កើតគណនីតេឡេក្រាម និងប្រើប្រាស់ពាក់ព័ន្ធ ការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ ។
ដោយបានផ្ញើសារទៅកាន់មនុស្សនានា ក្នុងចេតនាទុច្ចរិត ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់។
ហេតុនេះសមត្ថកិច្ច គួរមានវិធានការ ដើម្បីលុបបំបាត់បទល្មើស..!។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា«ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានារដ្ឋមន្ត្រីបន្តថា ៖ៗ ខ្ញុំសូមបញ្ជាក់ថាគណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីយក្លែងក្លាយ។
សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធដោយមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។
ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះផង»៕

Leave a Reply

Your email address will not be published. Required fields are marked *