(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរ ដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ឆាប់បានជាសះស្បើយពីជំងឺផងដែរ។
លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានផ្តាំផ្ញើឲ្យលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសពិសាថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជា និងសូមជូនពរឲ្យឆាប់បានជាសះស្បើយ។
សូមជម្រាបថា៖ បច្ចុប្បន្នលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន មានជីវភាពខ្វះខាត ដោយស្វាមីជាជនពិកា និងមានកូនក្នុងបន្ទុកចំនួន ៤នាក់(ស្រី១នាក់)មានជំងឺទៀតផង។
-ចំណែកក្រុមគ្រួសារលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំរបស់នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការនគរបាលជាតិ។
ខណៈរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកប្រធាននាយដ្ឋាន អញ្ជើញមកសួរសុខទុក្ខពួកគាត់ដែលមានបញ្ហាសុខភាព។
-ការចុះសួរសុខទុក្ខ ពីសំណាក់ឧត្តមសេនីយ៍ទោ សែម គន្ធា នៅពេលនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុយ ហុន អនុប្រធាននាយកដ្ឋានទទួលបន្ទុក។
លោកវរសេនីយ៍ទោ ហេង ឆេងគីម អនុប្រធាននាយកដ្ឋាន។
លោកវរសេនីយ៍ឯក អ៊ុង ឈឺន នាយការិយាល័យ។
លោកវរសេនីយ៍ទោ ជាង វិសិដ្ឋ នាយរងការិយាល័យ។
លោកអនុសេនីយ៍ឯក សន ពិសិដ្ឋ នាយរងការិយាល័យ។
លោកអនុសេនីយ៍ឯក ស៊ុន សំអាត នាយរងផ្នែក៕