មេដឹកនាំEU សម្រេចតែងតាំងលោកស្រី von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទី២!

មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា បានសម្រេចតែងតាំងលោកស្រី Ursula von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទី២ ក្នុងរយៈពេល៥ឆ្នាំ ដោយបានជ្រើសរើសសង្គមវិទូជនជាតិព័រទុយហ្កាល់ លោក Antonio Costa ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំ EU ។
ក៏បានតែងតាំងលោកស្រី Kaja Kallas ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃប្រទេសអេស្ដូនី ជាប្រមុខការបរទេសរបស់ EU ផងដែរ ដោយជំនួសលោក Josep Borrell។

គួរបញ្ជាក់ថា បើតាមប្រភពពីមន្ត្រីការទូតអឺរ៉ុប នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបោះឆ្នោតជំទាស់ការតែងតាំងលោកស្រី von der Leyen និងលោកស្រី Kallas ខណៈនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Georgia Meloni បានអនុបវាទពីការបោះឆ្នោតលើបេក្ខភាពលោកស្រី von der Leyen តែបានបោះឆ្នោតជំទាស់ការតែងតាំង លោក Costa និងលោកស្រី Kallas៕

Leave a Reply

Your email address will not be published. Required fields are marked *