លោកប្រធានាធិបតីកេនយ៉ា វីលៀម រូតូ (William Ruto) បានប្រកាសដកចេញវិញនូវ(ការដំឡើងថ្លៃពន្ធ)។
ខណៈដែលក្រុមបាតុករ មួយចំនួននៅតាមដងផ្លូវ កំពុងបន្តសកម្មភាពតវ៉ាដដែល កាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនា។
នគរបាល កេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើបាតុកររាប់សិបនាក់ និងបានបិទផ្លូវទៅកាន់ វិមានប្រធានាធិបតី ខណៈបាតុកម្ម នៅតែបន្តនៅក្នុងទីក្រុងជាច្រើន។
ចំនួនអ្នកចូលរួមបានធ្លាក់ចុះច្រើន មិនដូចការប្រមូលផ្តុំដ៏ធំ កាលពីសប្តាហ៍មុន ។
ដែលត្រូវបានបង្កឡើង ដោយសំណើច្បាប់ហិរញ្ញវត្ថុដ៏ចម្រូងចម្រាសមួយ។
ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននិយាយថា ពួកគេនៅតែបន្តការតវ៉ា។
ពួកគេបាននិយាយថា យើងគ្រាន់តែមកទីនេះ ដើម្បីឲ្យរដ្ឋាភិបាលលឺសំឡេងរបស់យើង ក៏ដូចជាជនជាតិកេនយ៉ាទាំងអស់ យើងគឺតែមួយ។ ដូច្នេះកងកម្លាំងនគរបាល គួរតែបញ្ឈប់ការសម្លាប់ពួកយើងទៅ។
យោងតាមសមាគម វេជ្ជសាស្ត្រកេនយ៉ា បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ ២៥ មិថុនា ហើយ៣០ នាក់កំពុងត្រូវបានព្យាបាលរបួស ដោយគ្រាប់កាំភ្លើង។
នៅក្នុងស្ថានភាពដ៏ច្របូកច្របល់ សភា ត្រូវបានក្រុមបាតុករវាយសម្រុក ចូលមួយរយៈខ្លី ហើយបានដុតបំពួកភ្លើង។
កាលពីថ្ងៃពុធ ២៦ មិថុនា លោករូតូ បានការពារការជំរុញរបស់លោកលើការដំឡើងពន្ធលើទំនិញដូចជា នំប៉័ង ប្រេងឆា និងខោទឹកនោមកូនក្មេង ។
ដោយនិយាយថា វិធានការគឺសមហេតុផលដោយសារតម្រូវការកាត់បន្ថយបន្ទុកបំណុលខ្ពស់ របស់ប្រទេសកេនយ៉ា៕