លោក ទិត សុធា ថ្លែងថាមានគេយករូបរបស់លោក ទៅបង្កើតគណនីតេឡេក្រាម ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ!

(ភ្នំពេញ)៖ លោក ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានចេញមកបញ្ជាក់ថា៖ មានជនខិលខូចបានយករូបថតរបស់លោក ទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ ។
ដែលគណនីតេឡេក្រាមនោះមិនមែនជាគណនីរបស់លោកទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាប្រុងប្រយ័ត្ន..!។

ជាមួយគ្នានេះលោក ក៏បានប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើនានាដែលគណនីនេះប្រព្រឹត្ត ដែលអាចបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ។

លោកសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *