ជម្លោះបានផ្ទុះឡើងនៅទីក្រុងតែលអាវីវ ខណៈប៉ូលីសបំបែកហ្វូងបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល!

ក្រុមបាតុប្រឆាំង រដ្ឋាភិបាលអ៊ីស្រាអែល បានកើតជម្លោះជាមួយក្រុមប៉ូលីសនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ។
ស្របពេលដែលក្រុមមន្រ្តីប៉ូលីសព្យាយាមបំបែកហ្វូងមនុស្ស ដែលនាំគ្នាបិទផ្លូវ នៅក្នុងទីក្រុងតំបន់ឆ្នេរមួយនេះ។

ក្រុមបាតុករ បានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ នៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ។

ការដង្ហែក្បួនភ្លោះ បានកើតមានផងដែរនៅកន្លែងផ្សេង ក្នុងទីក្រុងតែល អាវីវ ដឹកនាំដោយក្រុមគ្រួសារចំណាប់ថ្នូរដែលបានអំពាវនាវឲ្យមានការដោះលែង មនុស្សជាទីស្រលាញ់របស់ពួកគេ ។

ទីភ្នាក់ងារព័ត៌មាន Axios រាយការណ៍ថា សហរដ្ឋអាមេរិក បានស្នើសុំលក្ខខណ្ឌថ្មី ។
ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ និងបទឈប់បាញ់ ក្នុងកិច្ចខិតខំមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

កិច្ចខិតខំរបស់ក្រុមអ្នកសម្របសម្រួលអារ៉ាប់ គាំទ្រដោយសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ ពុំអាចបញ្ចប់បទឈប់បាញ់បានឡើយ ដោយភាគីបង្កសង្រ្គាមទាំង២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *